បរទេស៖ ខ្សែបម្រើប្រយុទ្ធ Isco របស់ Real Madrid នឹងចូលរួមជាមួយ Sevilla ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅនេះ។ គួរបញ្ជាក់ថា​កិច្ចសន្យា​របស់​កីឡាករ វ័យ ២៩ ឆ្នាំនៅ Bernabeu នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ហើយគាត់គ្រោង​នឹងចាកចេញ​ពីក្លឹប​យក្ស​ដែលមានមូលដ្ឋាននៅ​រាជ​ធានីអេស្បាញ​បន្ទាប់ពី​ចំណាយ​ពេល ៩ ឆ្នាំជាមួយ​ក្លឹប។

Isco set for a happy ending to his Real Madrid career ahead of expected  summer exit - Football Espana

មានក្លឹបធំៗនៅអឺរ៉ុបបានបង្ហាញពីការចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដែលបានស៊ុតបញ្ចូលទីពីរដងក្នុងការបង្ហាញខ្លួន ១៤ លើកសម្រាប់ក្រុមលោក Carlo Ancelotti នៅរដូវកាលនេះ។ ទោះយ៉ាងណាយោងគេហទំព័រ  Sport បានចុះផ្សាយថា Sevilla បានប្រជែងយកឈ្នះ Isco បានយល់ព្រមផ្ទេរទៅកាន់ទឹកដី Estadio Ramon លើការផ្ទេរដោយឥតគិតថ្លៃ (Free Transfer) នៅចុ ង បញ្ចប់ នៃរដូវកាលនេះ។ ប្រភពបន្តថាៈ​អតីតគ្រូបង្វឹកអេស្បាញ និង ​Real Madrid បច្ចុប្បន្នកំពុងដឹកនាំ Sevilla លោក Julen Lopetegui បានព្យាយាមចុះ​ហត្ថ​លេខា Isco ក្នុងរដូវកាលដោះដូរកីឡាករបីលើកចុងក្រោយ ប៉ុន្តែទីបំផុតរូបលោកនឹងសម្រេចបំណងមួយនេះ។

Isco 'in the right place' at Real Madrid

Isco អតីតយុវជនថ្នាលក្លឹប Malaga ដែលមានទំនាក់ទំនងជាមួយ West Ham United, Borussia Dortmund និង AC Milan ស៊ុតបញ្ចូលទីបាន ៥៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៥៦ ដងក្នុងការបង្ហាញខ្លួន ៣៥០ គ្រាប់សម្រាប់ Real Madrid  ក្រោយ​ផ្លាស់​មកកាន់ទឹកដីSantiago Bernabeu នៅឆ្នាំ២០១៣ ។ Isco គឺជាកីឡាករបម្រុងប៉ុន្តែមិនបានចូលលេងនោះទេ កំលុងពេល​Real Madrid ផ្តួល Sevilla នៅទឹកដី Bernabeu សម្រាប់ក្របខណ្ឌ La Liga កាលពីថ្ងៃទី ២៨ ខែវិច្ឆិកាកន្លងទៅ។