ខ្សែបម្រើ Isco ត្រូវបានក្រុមយក្សអ៊ីតាលីក្របខណ្ឌ Serie A ដាក់ជាគោលដៅនាំយកមកកាន់ក្លឹបមានមូលដ្ឋាននៅទីក្រុងទូរីន ក្នុងឱកាសដោះដូរកីឡាករ និងដំណើរការនារដូវក្តៅខែមិថុនាឆ្នាំ២០២០ ខាងមុខនេះជាមួយនិងការបញ្ចុះបញ្ចូលដើម្បីមានឪកាសលេងចាប់ដៃគូគ្នាសាជាថ្មីជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo។

ប្រភពពី Calciomercato ដែលបានដកស្រង់សារព័ត៌មាន Sports Mole បានអោយដឹងថាក្លឹប Juventus ចាប់អារម្មណ៍ចង់នាំយកកីឡាករអន្តរជាតិអេស្បាញវ័យ ២៧ ឆ្នាំមានជំនាញជើងឆ្វេងរូបនេះមករួមក្រុមខណៈពេលបចុប្បន្ន Isco មិនបានបង្ហាញខ្លួនទៀងទាត់ និងហាក់ដូចជាត្រូវបានក្លឹប Real Madrid មើលរំលង។ រំលឹកកាលពីរដូវមុនក្លឹបមេឃខៀវ Man.City គឺជាក្រុមនាំមុខគេដែលបានសម្តែងការចង់បាន Isco ប៉ុន្តែក្រោយមកទៀតរូបគេក៏សម្រេចចិត្តបន្តស្នាក់នៅជាមួយក្រុម រហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែអ្វីៗមិនដូចក្តីបំណង ព្រោះតែរដូវកាលថ្មី(២០១៩-២០២០)នេះរូបគេចូលលេងបានតែ១ដងគត់សម្រាប់ក្រុមអធិរាជស។

ទោះបីជាមានកីឡាករអាចប្រើប្រាស់បាន ប៉ុន្តែសម្រាប់គ្រូបង្វឹក Zinedine Zidane បានសម្តែងចំណាប់អារម្មណ៍ ចង់ចុះហត្ថលេខានាំយកខ្សែបម្រើពីក្លឹបផ្សេងមួយចំនួន មានដូចជាៈ Paul Pogba មកពី Manchester United, Bruno Fernandes មកពី Sporting CP, Donny Van de Beek មកពី AFC Ajax និង Christian Eriksen មកពី Tottenham Hotspur ស្ថិតនៅក្នុងបញ្ជីចង់បានរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ។ ដូច្នេះអនាគត Isco នៅឯទឹកដី Santiago Bernabeu គឺជិតឈានដល់ទីបញ្ចប់ហើយ ស្របពេលកីឡាករខ្លួនឯងក៏បានដឹងខ្លួនច្បាស់ផងដែរ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង